ជនជាតិ​ដើម​ភាគតិច ១២​ខេត្ត​​បារម្ភ​ពី​ក្រម​បរិស្ថាន​ថ្មី​ប៉ះពាល់​ដល់​សិទ្ធិ​ជនជាតិ​ដើម និង​ដី​សមូហភាព

ជនជាតិ​ដើម​ភាគតិច ១៧​អម្បូរ​មកពី​ខេត្ត​ចំនួន១២ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ព្រួយបារម្ភ​ពី​ក្រម​បរិស្ថាន និង​ធនធាន​ធម្មជាតិ ដែល​រដ្ឋសភា​ទើបតែ​អនុម័ត ថា នឹង​ប៉ះពាល់​ដល់​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច និង​ដំណើរការ​ចុះ​បញ្ជី​ដី​សមូហភាព។

ពួកគាត់​ទទូច​ឱ្យ​រដ្ឋសភា និង​ស្ថាប័ន​ពាក់ព័ន្ធ​ដាក់បញ្ចូល​ពាក្យ​ជនជាតិ​ដើម​ភាគតិច​ក្នុង​ក្រម​បរិស្ថាន និង​ធនធាន​ធម្មជាតិ ជំនួស​ដោយ​សហគមន៍​មូលដ្ឋាន។

អានបន្ថែម៖ ជនជាតិ​ដើម​ភាគតិច ១២​ខេត្ត​​បារម្ភ​ពី​ក្រម​បរិស្ថាន​ថ្មី​ប៉ះពាល់​ដល់​សិទ្ធិ​ជនជាតិ​ដើម និង​ដី​សមូហភាព — ខ្មែរ (rfa.org) ((ជនជាតិ​ដើម​ភាគតិច ១២​ខេត្ត​​បារម្ភ​ពី​ក្រម​បរិស្ថាន​ថ្មី​ប៉ះពាល់​ដល់​សិទ្ធិ​ជនជាតិ​ដើម និង​ដី​សមូហភាព — ខ្មែរ (rfa.org)))

 

សិទ្ធិដីធ្លីរបស់ជនជាតិដើមភាគតិចគឺជាគន្លឹះនៃការអភិរក្សប្រកប​ដោយ​​យុត្តិធម៌ សមធម៌ និងភាពធន់នៅក្នុងប្រទេសកម្ពុជា

ស្របពេលដែលជនជាតិដើមភាគតិចមានចំនួនប្រមាណ៦ភាគរយនៃចំនួនប្រជាជនសរុប​ក្នុង​ពិភពលោក ពួក​គេក៏​មា​នសិទ្ធិកាន់កាប់ដីធ្លី និងធ្វើការគ្រប់គ្រងដីធ្លីយ៉ាងតិច៣៨លាន​គីឡូ​ម៉ែត្រ​​ការ៉េ នៅក្នុងប្រទេសចំនួន៨៧។ នៅកន្លែងជាច្រើន ក្រុមជនជាតិដើមភាគតិច គឺជាអ្នក​ថែ​រក្សាជីវៈចម្រុះ ដីធ្លី និងសមុទ្រប្រកប​ដោយប្រសិទ្ធភាព ​ព្រម​ទាំងរក្សាបាននូវតម្លៃវប្បធម៌ សង្គម និងសេដ្ឋកិច្ច ទៅតាមបរិបទផ្សេងៗគ្នានៃសហគមន៍របស់ពួកគេ។

ទិដ្ឋភាពនៅតំបន់មួយក្នុងស្រុកកែវ សីម៉ា ខេត្តមណ្ឌលគិរី។ រូបថតនៅខែវិច្ឆិកា ឆ្នាំ២០២៣។ (Pha Sina @CWS Cambodia)

 

សូមអានអត្ថបទពេញ ពី ខេមបូចា៖ សិទ្ធិដីធ្លីរបស់ជនជាតិដើមភាគតិចគឺជាគន្លឹះនៃការអភិរក្សប្រកប​ដោយ​​យុត្តិធម៌ សមធម៌ និងភាពធន់នៅក្នុងប្រទេសកម្ពុជា | ខេមបូចា ព័ត៌មាន (cambojanews.com)

 

បន់ស្រន់ដាក់បណ្ដាសសាឲ្យពួកមន្ត្រីដែលពុករលួយ…

ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិដងផ្លិត និងភូមិណារ៉ុងបានមូលមតិគ្នាដើម្បីឡើងលោកតា ដើម្បីសុំសេចក្ដីសុខ និងធ្វើពិធីដាក់បណ្ដាសា

កាលពីថ្ងៃចន្ទ ១២ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ប្រជាពលរដ្ឋជនជាតិដើមកួយដែលរស់នៅក្នុងភូមិដងផ្លិត និងភូមិណារ៉ុងបានមូលមតិគ្នាដើម្បីឡើងលោកតា ដើម្បីសុំសេចក្ដីសុខ និងធ្វើពិធីដាក់បណ្ដាសាក្នុងគោលបំណងដើម្បី៖
បន់ស្រន់ដាក់បណ្ដាសសាឲ្យពួកមន្ត្រីដែលពុករលួយ និងអ្នកមានអំណាចណាដែលរំលោភយកដីប្រជាពលរដ្ឋសូមឲ្យទៅណាជួបតែគ្រោះថ្នាក់ បើចេញទៅណាតាមឡានសូមឲ្យក្រឡាប់ឡាន បើតាមផ្លូវទឹកសូមឲ្យលិចទូក និងផ្លូវអាកាសសូមឲ្យធ្លាក់យន្ដហោះ។
១.ដើម្បីសុំលោកតាដងផ្លិត និងលោកតាត្រឹបជួយថែរក្សាកូនចៅដែលរស់នៅក្នុងភូមិដងផ្លិតនិងភូមិណារ៉ុង និងភូមិពាក់ព័ន្ធផ្សេងៗ។
២.ដើម្បីបន់ស្រន់សុំឲ្យលោកតាដែលកាន់កាប់នៅតំបន់នោះជួយមើលថែរក្សាព្រៃនៅទីនោះពីពួកអ្នកដែលមានអំណាចមួយចំនួនចូលមកឈ្លានពានដីព្រៃពីដូនតាមករបស់ពួកគាត់។
៣និងបើមន្រ្តីពាក់ព័ន្ធ និងអ្នកមានអំណាចណាដែលគិតគូរ ការពារ ជួយជ្រុមជ្រែង និងធ្វើអំពើល្អជាផលប្រយោជន៍ដល់សហគមន៍ទាំងពីរភូមិ និងភូមិពាក់ព័ន្ធសូមលោកតាត្រឹបនិងលោកតាដងផ្លិតជួយថែរក្សាផង កុំឲ្យមានគ្រោះភ័យណាមួយកើតឡើងមកលើមន្រ្តីនោះឡើយ។
Exit mobile version