បន់ស្រន់ដាក់បណ្ដាសសាឲ្យពួកមន្ត្រីដែលពុករលួយ…

ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិដងផ្លិត និងភូមិណារ៉ុងបានមូលមតិគ្នាដើម្បីឡើងលោកតា ដើម្បីសុំសេចក្ដីសុខ និងធ្វើពិធីដាក់បណ្ដាសា

កាលពីថ្ងៃចន្ទ ១២ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ប្រជាពលរដ្ឋជនជាតិដើមកួយដែលរស់នៅក្នុងភូមិដងផ្លិត និងភូមិណារ៉ុងបានមូលមតិគ្នាដើម្បីឡើងលោកតា ដើម្បីសុំសេចក្ដីសុខ និងធ្វើពិធីដាក់បណ្ដាសាក្នុងគោលបំណងដើម្បី៖
បន់ស្រន់ដាក់បណ្ដាសសាឲ្យពួកមន្ត្រីដែលពុករលួយ និងអ្នកមានអំណាចណាដែលរំលោភយកដីប្រជាពលរដ្ឋសូមឲ្យទៅណាជួបតែគ្រោះថ្នាក់ បើចេញទៅណាតាមឡានសូមឲ្យក្រឡាប់ឡាន បើតាមផ្លូវទឹកសូមឲ្យលិចទូក និងផ្លូវអាកាសសូមឲ្យធ្លាក់យន្ដហោះ។
១.ដើម្បីសុំលោកតាដងផ្លិត និងលោកតាត្រឹបជួយថែរក្សាកូនចៅដែលរស់នៅក្នុងភូមិដងផ្លិតនិងភូមិណារ៉ុង និងភូមិពាក់ព័ន្ធផ្សេងៗ។
២.ដើម្បីបន់ស្រន់សុំឲ្យលោកតាដែលកាន់កាប់នៅតំបន់នោះជួយមើលថែរក្សាព្រៃនៅទីនោះពីពួកអ្នកដែលមានអំណាចមួយចំនួនចូលមកឈ្លានពានដីព្រៃពីដូនតាមករបស់ពួកគាត់។
៣និងបើមន្រ្តីពាក់ព័ន្ធ និងអ្នកមានអំណាចណាដែលគិតគូរ ការពារ ជួយជ្រុមជ្រែង និងធ្វើអំពើល្អជាផលប្រយោជន៍ដល់សហគមន៍ទាំងពីរភូមិ និងភូមិពាក់ព័ន្ធសូមលោកតាត្រឹបនិងលោកតាដងផ្លិតជួយថែរក្សាផង កុំឲ្យមានគ្រោះភ័យណាមួយកើតឡើងមកលើមន្រ្តីនោះឡើយ។

កោះហៅសហគមន៍ជនជាតិព្នង៣នាក់ចូលសាលាដំបូងខេត្តមណ្ឌលគីរីពាក់ព័ន្ធករណី រារាំង បង្ករគ្រោះថ្នាក់ របួសស្នាម ដល់មន្ដ្រីរដ្ឋបាល

ខេត្ត មណ្ឌលគីរី

មនុស្សប្រុសស្រីក្មេងចាស់ប្រមាណជាង៤០មកពីសហគមន៍ភូមិស្រែអ៊ី សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរីមកគាំទ្រសមាជិករបស់ខ្លួនដែលត្រូវបានសាលាដំបូងចោតប្រកាន់ ករណីពាក់ព័ន្ធ រារាំង បង្ករគ្រោះថ្នាក់ របួសស្នាម ដល់មន្ដ្រីរដ្ឋបាលការពារ និង អភិរក្សធម្មជាតិ ក្នុងការចុះអនុវត្តមុខនាទី និងភារកិច្ច និងបទចោត កាប់គាល់ រុករា​ន ដីព្រៃ ឆ្ការដុត ដើម្បីយកជាកម្មសិទ្ធ ដែលប្រព្រឹត្តនៅភូមិស្រែអ៊ី សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរីកាលពីថ្ងៃទី០៩ ខែឧសភាឆ្នាំ២០២៣។ តាមសម្ដីអ្នកភូមិម្នាក់សុំមិនបញ្ចេញឈ្មោះបាននិយាយថាកាលពីថ្ងៃ០៩ខែឧសភាឆ្នាំ២០២៣ លោកនិងអ្នកផ្សេងទៀតបានទៅជម្រះចំការលោកអនុភូមិដែលមានទីតាំងនៅក្បែរកន្លែងកើតហេតុនោះដែលមានសម្លេងកាំភ្លើងចំនួន២គ្រាប់ពួកគេក៍បានទៅមើលហើយបានឃើញក្មេងៗបីបួននាក់ដែលកំពុងតែនិយាយជាមួយមន្ដ្រីរដ្ឋបាលការពារ។​ដែលមន្ដ្រីរដ្ឋបាលការពារ កំពុងតែរុះរើស ដីចំការរបស់ពួកគេ។ក្រោយមកនៅថ្ងៃទី២០ខែមិថុនាឆ្នាំ២០២៣មានដីការកោះហៅលេខ២០៩ដោយព្រះរាជអាជ្ញារង ស៊ាវ ងីឈាន់ ដោយ អោយចូលបំភ្លឺនិង សាកសួរ ពីបទករណីពាក់ព័ន្ធ រារាំង បង្ករគ្រោះថ្នាក់ របួសស្នាម ដល់មន្ដ្រីរដ្ឋបាលការពារ និង អភិរក្សធម្មជាតិ ក្នុងការចុះអនុវត្តមុខនាទី និងភារកិច្ច និងបទចោត កាប់គាល់ រុករា​ន ដីព្រៃ ឆ្ការដុត។

យោងតាមលោក ថាក់ តូយ ម្នាក់ក្នុងចំណោមអ្នកដែលត្រូវបានគេចោតប្រកាន់បាននិយាយថា ពួកយើងត្រូវបានគេចោតប្រកាន់។ពួកយើងមិនបានទៅ រារាំង បង្ករគ្រោះថ្នាក់ របួសស្នាម ដល់មន្ដ្រីរដ្ឋបាលការពារឡើយ។

ជនជាតិដើមភាគតិចកួយបានប្រារពកម្មវិធីបុណ្យឆ្លងសម្ធិផលនានា និងបំបួសដើមឈើនៅតំបន់ការពារធម្មជាតិជាំពេន

ព្រះវិហារកាលពីថ្ងៃទី១៥-១៦ ខែឧសភា ២០២៣

ព្រះវិហារកាលពីថ្ងៃទី១៥-១៦ ខែឧសភា ២០២៣ សហគមន៍ជនជាតិដើមភាគតិចកួយភូមិបង្កើនផល បានផ្តួចផ្តើមរៀបចំបុណ្យឆ្លងសម្ធិផលនានា និងបំបួសដើមឈើនៅតំបន់ការពារធម្មជាតិ ជាំពេន ស្ថិតនៅ ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ។​ ក្នុងគោលបំណងឆ្លងហេដ្ឋារចនាសម្ព័ន្ធដែលបានសាងសងរួច និងផ្សព្វផ្សាយ ការចូលរួមនិងអភិរក្សព្រៃឈើ ជីវចម្រុះ និងធនធានធម្មជាតិដែលមាន។ ក្នុងនោះផងដែរអ្នកចូលរួមសរុបប្រមាណ ៣០០នាក់ដែលមកពី តំបន់ជនជាតិដើមកួយ។អត្ថបទដោយសំឡេងជនជាតិដើមភាគតិច

កម្មវិធីបុណ្យរម្លឹកវប្បធម៍លើកទីបួននៅខេត្តមណ្ឌលគីរី ឆ្នាំ ២០២៣

កាលពីថ្ងៃទី១១ខែមេសាឆ្នាំ២០២៣គណៈកម្មការបណ្ដាញជនជាតិដើម ខេត្តមណ្ឌលគិរី។

          [English below]

            ថ្នាក់ដឹកនាំដែលជាគណៈកម្មការបណ្ដាញជនជាតិដើម ខេត្តមណ្ឌលគិរីបានផ្ដួចផ្ដើមប្រារព្ធកម្មវិធីបុណ្យរម្លឹកវប្បធម៍លើកទីបួននៅខេត្តមណ្ឌលគីរីឆ្នាំ២០២៣។ដែលមានការចូលរួមពី  ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគីរី និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ព្រមទាំងបងប្អូនជនជាតិដើមភាគតិច ព្នង ម្ហូន ស្ទៀង និងក្រូលដែលរស់នៅក្នុងខេត្តមណ្ដលគិរីប្រមាណជិត១០០០នាក់ផងដែរ ។ក្នុងឆ្នាំ២០២៣នេះផងដែរយើងបានប្រារព្ធនៅថ្ងៃទី១១ និង១២ ខែមេសាឆ្នាំ២០២៣ ។​​ កម្មវិធីបុណ្យនេះមានសារៈសំខាន់ណាស់ ដើម្បីអភិរក្សនិងលើកកម្ពស់វប្បធម៌ជនជាតិដើមភាគតិច។​ ជនជាតិដើមត្រូវតែថែរក្សានិងអភិរក្សវប្បធម៌ទំនៀមទំលាប់ ព្រោះវប្បធម៌ ប្រពៃណីជាអត្តសញ្ញាណដែលបង្ហាញបញ្ជាក់ថាខ្លួនឯងគឺជាជនជាតិអ្វី សាសន៍អ្វី ព្រមភាសាក្នុងការប្រើប្រាស់ប្រចាំថ្ងៃ បើយើងមិនចូលរួមថែរក្សានិងមានការបាត់បងបន្ដិចម្ដងៗ ។ចំពោះកម្មវិធីនេះផងដែលគេប្រារព្ធបានបីលើកមកហើយដែលចាប់តាំងពីឆ្នាំ២០១៨ ២០១៩ ២០២២ និងឆ្នាំ២០២៣។អត្ថបទ គីម ភា

          Leaders of the Mondulkiri Indigenous Peoples Network Committee have initiated the celebration of the fourth Cultural Remembrance Festival in Mondulkiri Province in 2023, with the participation of HE Thong Savun, Governor of Mondulkiri Province and authorities at all levels, as well as ethnic people. Nearly 1,000 people from Mondulkiri province, including the Bonong Mohun Steang and Krool ethnic groups, also celebrated this year on April 11 and 12, 2023.This festival is very important to preserve and promote indigenous culture. Indigenous peoples must preserve and preserve their traditional culture, because traditional culture is an identity that expresses one’s ethnicity, race, and language in everyday use if we do not take part in preserving it and gradually lose it. This festival has been held three times since 2018, 2019, 2022 and 2023. Writing by kim phea 

 

 

Exit mobile version