ចៅក្រមស៊ើបសួរសាលាដំបូងខេត្តក្រចេះ សម្រេចមិនឃុំខ្លួនពលរដ្ឋជនជាតិដើមភាគតិចក្រោល២រូប

នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តក្រចេះ បានសម្រេចមិនឃុំខ្លួនប្រជាពលរដ្ឋជនជាតិដើមភាគតិចក្រោល២រូបនោះទេ បន្ទាប់ពីអ្នកទាំងពីរបានចូលបំភ្លឺ អមដោយមេធាវីពីសមាគមអាដហុក តាមដីកាបង្គាប់ឲ្យចូលខ្លួនជាលើកទី៣ ដែលចេញដោយចៅក្រមស៊ើបសួរ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ ។

ប្រជាពលរដ្ឋជនជាតិដើមភាគតិចក្រោល២រូប ១.ឈ្មោះ ប៉ុន សេន ភេទប្រុស អាយុ ៥២ឆ្នាំ និង២.ឈ្មោះ គិន ភីនីន ភេទប្រុសអាយុ ៣៥ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិស្រែជិះ ឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ដែលត្រូវបានមន្ត្រីបរិស្ថាន ប្តឹងចូលតុលាការសាលាដំបូងខេត្តក្រចេះ ពីបទ កាប់គាស់ រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃយកដីធ្វើជាកម្មសិទ្ធិ ស្ថិតនៅចំណុចត្រពាំងគ្រេល ស្ថិតនៅភូមិសាស្ត្រ ឃុំស្រែជិះស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។

ក្នុងខណៈពេលដែលពួកគាត់ទាំងពីររូបចូលបំភ្លឺនោះ យើងសង្កេតឃើញមានប្រជាពលរដ្ឋប្រមាណជា៦០នាក់ បានលើកគ្នាមកគាំទ្រនៅខាងមុខសាលាដំបូងខេត្តក្រចេះ ដោយសារប្រជាពលរដ្ឋទាំងនោះ មានការព្រួយបារម្ភតុលាការឃុំខ្លួនអ្នកទាំងពីររូបនេះ តែទោះយ៉ាងណាក៏ដោយអ្នកទាំងពីររូបមិនត្រូវបានតុលាការឃុំខ្លួននោះទេ ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ មានមន្ត្រីបរិស្ថានចំនួនពីរនាក់ បានចុះទៅទីតាំងដីរបស់ពួកគាត់ ដោយធ្វើការហាមឃាត់មិនឱ្យឈូសឆាយ និងអាស្រ័យផលលើផ្ទៃដីទំហំ២ហិកតាបន្តទៀតនោះទេ ហើយបង្គាប់ឲ្យជនរងគ្រោះដកបង្គោលរបងចេញពីដីនោះ បើនៅតែបន្តធ្វើទៀត នឹងប្តឹងទៅតុលាការ ។

តាមការបញ្ជាក់ពីប្រជាពលរដ្ឋថា ទីតាំងដីនោះ ពួកគាត់បានប្រើប្រាស់ចាប់តាំងពី១៩៧៩ មកម៉្លេះ ប៉ុន្តែនៅពេលនោះ អ្នកទាំង២រូបមិនបានតបតអ្វីនោះទេ តែសុំប្រមូលផលសិន និងយល់ព្រមប្រគល់ដីឲ្យមន្ត្រីបរិស្ថានវិញ ប៉ុន្តែពេលនោះមន្ត្រីបរិស្ថានទាំងនោះមិនយល់ព្រម ហើយនៅតែដាក់ពាក្យបណ្តឹងលើពួកគាត់ទាំងពីររូបមកតុលាការខេត្តក្រចេះដដែល ។ ករណីនេះ សមាគមអាដហុកបានធ្វើការតាមដាន និងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ និងបានផ្តល់ជូនមេធាវីការពារក្តីជូនពួកគាត់តាមនីតិវិធីច្បាប់ ៕

បន់ស្រន់ដាក់បណ្ដាសសាឲ្យពួកមន្ត្រីដែលពុករលួយ…

ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិដងផ្លិត និងភូមិណារ៉ុងបានមូលមតិគ្នាដើម្បីឡើងលោកតា ដើម្បីសុំសេចក្ដីសុខ និងធ្វើពិធីដាក់បណ្ដាសា

កាលពីថ្ងៃចន្ទ ១២ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ប្រជាពលរដ្ឋជនជាតិដើមកួយដែលរស់នៅក្នុងភូមិដងផ្លិត និងភូមិណារ៉ុងបានមូលមតិគ្នាដើម្បីឡើងលោកតា ដើម្បីសុំសេចក្ដីសុខ និងធ្វើពិធីដាក់បណ្ដាសាក្នុងគោលបំណងដើម្បី៖
បន់ស្រន់ដាក់បណ្ដាសសាឲ្យពួកមន្ត្រីដែលពុករលួយ និងអ្នកមានអំណាចណាដែលរំលោភយកដីប្រជាពលរដ្ឋសូមឲ្យទៅណាជួបតែគ្រោះថ្នាក់ បើចេញទៅណាតាមឡានសូមឲ្យក្រឡាប់ឡាន បើតាមផ្លូវទឹកសូមឲ្យលិចទូក និងផ្លូវអាកាសសូមឲ្យធ្លាក់យន្ដហោះ។
១.ដើម្បីសុំលោកតាដងផ្លិត និងលោកតាត្រឹបជួយថែរក្សាកូនចៅដែលរស់នៅក្នុងភូមិដងផ្លិតនិងភូមិណារ៉ុង និងភូមិពាក់ព័ន្ធផ្សេងៗ។
២.ដើម្បីបន់ស្រន់សុំឲ្យលោកតាដែលកាន់កាប់នៅតំបន់នោះជួយមើលថែរក្សាព្រៃនៅទីនោះពីពួកអ្នកដែលមានអំណាចមួយចំនួនចូលមកឈ្លានពានដីព្រៃពីដូនតាមករបស់ពួកគាត់។
៣និងបើមន្រ្តីពាក់ព័ន្ធ និងអ្នកមានអំណាចណាដែលគិតគូរ ការពារ ជួយជ្រុមជ្រែង និងធ្វើអំពើល្អជាផលប្រយោជន៍ដល់សហគមន៍ទាំងពីរភូមិ និងភូមិពាក់ព័ន្ធសូមលោកតាត្រឹបនិងលោកតាដងផ្លិតជួយថែរក្សាផង កុំឲ្យមានគ្រោះភ័យណាមួយកើតឡើងមកលើមន្រ្តីនោះឡើយ។

កោះហៅសហគមន៍ជនជាតិព្នង៣នាក់ចូលសាលាដំបូងខេត្តមណ្ឌលគីរីពាក់ព័ន្ធករណី រារាំង បង្ករគ្រោះថ្នាក់ របួសស្នាម ដល់មន្ដ្រីរដ្ឋបាល

ខេត្ត មណ្ឌលគីរី

មនុស្សប្រុសស្រីក្មេងចាស់ប្រមាណជាង៤០មកពីសហគមន៍ភូមិស្រែអ៊ី សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរីមកគាំទ្រសមាជិករបស់ខ្លួនដែលត្រូវបានសាលាដំបូងចោតប្រកាន់ ករណីពាក់ព័ន្ធ រារាំង បង្ករគ្រោះថ្នាក់ របួសស្នាម ដល់មន្ដ្រីរដ្ឋបាលការពារ និង អភិរក្សធម្មជាតិ ក្នុងការចុះអនុវត្តមុខនាទី និងភារកិច្ច និងបទចោត កាប់គាល់ រុករា​ន ដីព្រៃ ឆ្ការដុត ដើម្បីយកជាកម្មសិទ្ធ ដែលប្រព្រឹត្តនៅភូមិស្រែអ៊ី សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរីកាលពីថ្ងៃទី០៩ ខែឧសភាឆ្នាំ២០២៣។ តាមសម្ដីអ្នកភូមិម្នាក់សុំមិនបញ្ចេញឈ្មោះបាននិយាយថាកាលពីថ្ងៃ០៩ខែឧសភាឆ្នាំ២០២៣ លោកនិងអ្នកផ្សេងទៀតបានទៅជម្រះចំការលោកអនុភូមិដែលមានទីតាំងនៅក្បែរកន្លែងកើតហេតុនោះដែលមានសម្លេងកាំភ្លើងចំនួន២គ្រាប់ពួកគេក៍បានទៅមើលហើយបានឃើញក្មេងៗបីបួននាក់ដែលកំពុងតែនិយាយជាមួយមន្ដ្រីរដ្ឋបាលការពារ។​ដែលមន្ដ្រីរដ្ឋបាលការពារ កំពុងតែរុះរើស ដីចំការរបស់ពួកគេ។ក្រោយមកនៅថ្ងៃទី២០ខែមិថុនាឆ្នាំ២០២៣មានដីការកោះហៅលេខ២០៩ដោយព្រះរាជអាជ្ញារង ស៊ាវ ងីឈាន់ ដោយ អោយចូលបំភ្លឺនិង សាកសួរ ពីបទករណីពាក់ព័ន្ធ រារាំង បង្ករគ្រោះថ្នាក់ របួសស្នាម ដល់មន្ដ្រីរដ្ឋបាលការពារ និង អភិរក្សធម្មជាតិ ក្នុងការចុះអនុវត្តមុខនាទី និងភារកិច្ច និងបទចោត កាប់គាល់ រុករា​ន ដីព្រៃ ឆ្ការដុត។

យោងតាមលោក ថាក់ តូយ ម្នាក់ក្នុងចំណោមអ្នកដែលត្រូវបានគេចោតប្រកាន់បាននិយាយថា ពួកយើងត្រូវបានគេចោតប្រកាន់។ពួកយើងមិនបានទៅ រារាំង បង្ករគ្រោះថ្នាក់ របួសស្នាម ដល់មន្ដ្រីរដ្ឋបាលការពារឡើយ។

មនុស្ស១០នាក់បានស្លាប់នៅចម្ការចេកមួយកន្លែងក្នុងខេត្តរតនគិរី ខណៈមន្ត្រីសង្ស័យថាជាករណីពុលថ្នាំគីមី

យ៉ាងហោចណាស់ កម្មករ១០នាក់បានស្លាប់ក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះ នៅចម្ការចេក​មួយ​កន្លែង ក្នុងខេត្តរតនគិរី នេះបើតាមសម្ដីលោកអភិបាលខេត្តរតនៈគិរី ដែលបានមានប្រសាសន៍ថា ប៉ូលិស​កំពុង​ស៊ើបអង្កេតករណីនេះថាតើការស្លាប់នេះ បណ្តាលមកពីសារធាតុគីមី​ដែលប្រើប្រាស់លើចេក ឬយ៉ាង​ណា។

អានអត្ថបទាំងមូល៖ មនុស្ស១០នាក់បានស្លាប់នៅចម្ការចេកមួយកន្លែងក្នុងខេត្តរតនគិរី ខណៈមន្ត្រីសង្ស័យថាជាករណីពុលថ្នាំគីមី | ខេមបូចា ព័ត៌មាន (cambojanews.com)

 

Exit mobile version