យើងខ្ញុំ ជាសមាជិកនៃជនជាតិដើមភាគតិចនៅអាស៊ី និងប៉ាស៊ីហ្វិក ជាអ្នកការពារសិទ្ធិជនជាតិដើមភាគតិច និងជាតំណាងអង្គការជនជាតិដើមភាគតិច ដែលបានចូលរួមនៅក្នុងការពិនិត្យឡើងវិញជាបន្តបន្ទាប់នូវគោលនយោបាយយន្តការគណនេយ្យភាព (AM) (ឆ្នាំ២០១២) របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈក្រុមប្រឹក្សាយោបល់ជនជាតិដើមភាគតិច (IPAG) សូមដាក់ជូននូវអនុសាសន៍បឋមដូចខាងក្រោមសម្រាប់ការពិនិត្យឡើងវិញនូវគោលនយោបាយនេះ។ ជាបឋម យើងខ្ញុំសូមកោតសរសើរចំពោះកិច្ចពិគ្រោះយោបល់ដោយយកចិត្តទុកដាក់ដែលបានធ្វើឡើងជាមួយតំណាងជនជាតិដើមភាគតិចសម្រាប់ការពិនិត្យឡើងវិញនូវគោលនយោបាយនេះតាមរយៈ ក្រុមប្រឹក្សាយោបល់ជនជាតិដើមភាគតិច (IPAG) រួមទាំងសម័យប្រជុំតាមប្រព័ន្ធអនឡាញរបស់យើងជាមួយលេខាធិការដ្ឋានពិនិ…
ជនជាតិដើមភាគតិច ១៧អម្បូរមកពីខេត្តចំនួន១២ បានចេញសេចក្តីថ្លែងការណ៍រួមមួយព្រួយបារម្ភពីក្រមបរិស្ថាន និងធនធានធម្មជាតិ ដែលរដ្ឋសភាទើបតែអនុម័ត ថា នឹងប៉ះពាល់ដល់សិទ្ធិជនជាតិដើមភាគតិច និងដំណើរការចុះបញ្ជីដីសមូហភាព។ ពួកគាត់ទទូចឱ្យរដ្ឋសភា និងស្ថាប័នពាក…
សេចក្តីថ្លែងការណ៍រួមរបស់តំណាងសហគមន៍ជនជាតិដើមភាគតិច នៃព្រះរាជាណាចក្រកម្ពុជា ស្តីពី ការព្រួយបារម្ភចំពោះក្រមបរិស្ថាននិងធនធានធម្មជាតិ នៅសណ្ឋាគារ អង្គរសេនជូរី រីសត ក្រុងសៀមរាប ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ************** នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ អង្គរសេនជូរី រីសត នៅក្នុងខេត្តសៀមរាប យើងខ្ញុំតំណាងសហគមន៍ជនជាតិដើមភាគតិចចំនួន១៨៩នាក់ ក្នុងនោះមានស្ត្រ…
ស្របពេលដែលជនជាតិដើមភាគតិចមានចំនួនប្រមាណ៦ភាគរយនៃចំនួនប្រជាជនសរុបក្នុងពិភពលោក ពួកគេក៏មានសិទ្ធិកាន់កាប់ដីធ្លី និងធ្វើការគ្រប់គ្រងដីធ្លីយ៉ាងតិច៣៨លានគីឡូម៉ែត្រការ៉េ នៅក្នុងប្រទេសចំនួន៨៧។ នៅកន្លែងជាច្រើន ក្រុមជនជាតិដើមភាគតិច គឺជាអ្នកថែរក្សាជីវៈចម្រុះ…
នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តក្រចេះ បានសម្រេចមិនឃុំខ្លួនប្រជាពលរដ្ឋជនជាតិដើមភាគតិចក្រោល២រូបនោះទេ បន្ទាប់ពីអ្នកទាំងពីរបានចូលបំភ្លឺ អមដោយមេធាវីពីសមាគមអាដហុក តាមដីកាបង្គាប់ឲ្យចូលខ្លួនជាលើកទី៣ ដែលចេញដោយចៅក្រមស៊ើបសួរ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ ។ ប្រជាពលរដ្ឋជនជាតិដើមភាគតិចក្រោល២រូប ១.ឈ្មោះ ប៉ុន សេន ភេទប្រុស អាយុ ៥២ឆ្នាំ និង២.ឈ្មោះ គិន ភីនីន ភេទប្រុសអាយុ ៣៥ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិស្រែជិះ ឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ដែលត្រូវបានមន្ត្រីបរិស្ថាន ប្តឹងចូលតុលាការសាលាដំបូងខេត្តក្រចេះ ពីបទ កាប់គាស់ រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃយកដីធ្វើជាកម្មសិទ្ធិ ស្ថិតនៅចំណុចត្រពាំងគ្រេល ស្ថិតនៅភូមិសាស្ត្រ ឃុំស្រែជិះស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។ ក្នុងខណៈ…
ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិដងផ្លិត និងភូមិណារ៉ុងបានមូលមតិគ្នាដើម្បីឡើងលោកតា ដើម្បីសុំសេចក្ដីសុខ និងធ្វើពិធីដាក់បណ្ដាសា…